ចិត្ត​របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ រមែង​មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្ត​របស់​ពួក​ជន​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ រមែង​មិនកើត​ឡើង​ផង មិនកើត​ឡើង​ហើយ​ផង។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ រមែង​មិនកើត​ឡើង​ឬ។ អើ។
 [៤៦] ចិត្ត របស់​បុគ្គល​ណា រមែង​រលត់ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា កើតឡើង​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ រមែង​រលត់​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ កើតឡើង​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ រមែង​មិន​រលត់​ទេ ចិត្ត​របស់​ពួក​ជន​នោះ កើតឡើង​ហើយ​ផង រមែង​រលត់​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត។ ចិត្ត​របស់​បុគ្គល​ណា រមែង​មិន​រលត់ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ រមែង​មិន​រលត់ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្ត​របស់​ពួក​ជន​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ រមែង​មិន​រលត់​ផង មិនកើត​ឡើង​ហើយ​ផង។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ រមែង​មិន​រលត់​ទេ​ឬ។ អើ។
ថយ | ទំព័រទី ២៣ | បន្ទាប់