[៤៧] ចិត្ត​របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា ធ្លាប់​កើតឡើង​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ រមែង​កើតឡើង​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ ធ្លាប់​កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ រមែង​មិនកើត​ឡើង​ទេ ចិត្ត​របស់​ពួក​ជន​នោះ ឈ្មោះថា ធ្លាប់​កើតឡើង​ហើយ​ផង រមែង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត។ ចិត្ត​របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ​ទេ​ឬ។ ធ្លាប់​កើតឡើង​ហើយ។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ រមែង​មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។ ចិត្ត​របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ នឹង​កើតឡើង​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ រមែង​កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ (ខណៈ​ជាទី​កើតឡើង) នៃ​បច្ឆិម​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ នឹង​កើតឡើង ក៏​មិនមែន ចិត្ត​របស់​ពួក​ជន​នោះ ក្រៅ​នេះ រមែង​កើតឡើង​ផង នឹង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា នឹង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ រមែង​កើតឡើង​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ ឈ្មោះថា នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ចិត្ត​របស់​ជន​ពួក​នោះ រមែង​មិនកើត​ឡើង​ទេ
ថយ | ទំព័រទី ២៤ | បន្ទាប់