ធម្ម​វារ​និទ្ទេស


 [៥៨] ចិត្ត​ណា រមែង​កើតឡើង រមែង​មិន​រលត់ ចិត្ត​នោះ នឹង​រលត់ នឹង​មិនកើត​ឡើង​ទេ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​រលត់ នឹង​មិនកើត​ឡើង ចិត្ត​នោះ រមែង​កើតឡើង រមែង​មិន​រលត់​ទេ​ឬ។ អើ។ ចិត្ត​ណា រមែង​មិនកើត​ឡើង រមែង​រលត់ ចិត្ត​នោះ នឹង​មិន​រលត់ នឹង​កើតឡើង​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​មិន​រលត់ នឹង​កើតឡើង ចិត្ត​នោះ រមែង​មិនកើត​ឡើង រមែង​រលត់​ឬ។ មិន​មាន​ទេ។
 [៥៩] ចិត្ត​ណា រមែង​កើតឡើង ចិត្ត​នោះ ឈ្មោះថា កើតឡើង​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​ណា កើតឡើង​ហើយ ចិត្ត​នោះ រមែង​កើតឡើង​ឬ។ ចិត្ត​កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ តែ​ចិត្ត​នោះ រមែង​កើតឡើង ក៏​មិនមែន ចិត្ត​កើតឡើង​ហើយ​ផង រមែង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ។ ចិត្ត​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ មិនកើត​ឡើង​ហើយ​ឬ។ ចិត្ត​រមែង​មិនកើត​ឡើង​ក្នុង​ភង្គ​ក្ខ​ណៈ តែ​ចិត្ត​នោះ មិនកើត​ឡើង​ហើយ ក៏​មិនមែន គឺ​ចិត្តជា​អតីត និង​អនាគត រមែង​មិនកើត​ឡើង​ផង មិនកើត​ឡើង​ហើយ​ផង។ ម្យ៉ាងទៀត ចិត្ត​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ រមែង​មិនកើត​ឡើង​ឬ។ អើ។
 [៦០] ចិត្ត​ណា រមែង​រលត់ ចិត្ត​នោះ ឈ្មោះថា កើតឡើង​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​ណា កើតឡើង​ហើយ ចិត្ត​នោះ
ថយ | ទំព័រទី ៣៥ | បន្ទាប់