ចិត្ត​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ ចិត្តជា​អនាគត មិនកើត​ឡើង​ហើយ តែ​ចិត្ត​នោះ នឹង​មិនកើត​ឡើង ក៏​មិនមែន ចិត្តជា​អតីត មិនកើត​ឡើង​ហើយ​ផង នឹង​មិនកើត​ឡើង​ផង។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​មិនកើត​ឡើង ចិត្ត​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ​ឬ។ ចិត្តជា​បច្ចុប្បន្ន នឹង​មិនកើត​ឡើង​ទេ តែ​ចិត្ត​នោះ មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្តជា​អតីត នឹង​មិនកើត​ឡើង​ផង មិនកើត​ឡើង​ហើយ​ផង។
 [៦៨] ចិត្ត​ណា ធ្លាប់​កើតឡើង​ហើយ តែ​ចិត្ត​នោះ ឈ្មោះថា កើតឡើង​ហើយ ក៏​មិនមែន ចិត្ត​នោះ នឹង​កើតឡើង​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​កើតឡើង តែ​ចិត្ត​នោះ កើតឡើង​ហើយ ក៏​មិនមែន ចិត្ត​នោះ ឈ្មោះថា ធ្លាប់​កើតឡើង​ហើយ​ឬ។ មិនមែនទេ។ ចិត្ត​ណា មិនធ្លាប់​កើតឡើង​ហើយ តែ​ចិត្ត​នោះ មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្ត​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​មិនកើត​ឡើង​ទេ តែ​ចិត្ត​នោះ មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្ត​នោះ ឈ្មោះថា មិនធ្លាប់​កើតឡើង​ហើយ​ឬ។ អើ។
 [៦៩] ចិត្ត​កើតឡើង​ហើយ (ក៏​មាន) កំពុង​កើតឡើង (ក៏​មាន) ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ​កើតឡើង​ហើយ តែ​ឈ្មោះថា កំពុង​កើតឡើង ក៏​មិនមែន គឺ​ចិត្ត​ក្នុង​ឧប្បាទ​ក្ខ​ណៈ កើតឡើង​ហើយ​ផង
ថយ | ទំព័រទី ៤៣ | បន្ទាប់