កំពុង​កើតឡើង​ផង។ ចិត្ត​កំពុង​កើតឡើង (ក៏​មាន) កើតឡើង​ហើយ (ក៏​មាន) ឬ។ អើ។ ចិត្ត​មិនកើត​ឡើង​ហើយ (ក៏​មាន) កាល​មិនកើត​ឡើង (ក៏​មាន) ឬ។ អើ។ ចិត្ត​កាល​មិនកើត​ឡើង (ក៏​មាន) មិនកើត​ឡើង​ហើយ (ក៏​មាន) ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ កាល​មិនកើត​ឡើង ឈ្មោះថា មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្តជា​អតីត និង​អនាគត កាល​មិនកើត​ឡើង​ផង មិនកើត​ឡើង​ហើយ​ផង។
 [៧០] ចិត្ត​រលត់​ហើយ (ក៏​មាន) កំពុង​រលត់ (ក៏​មាន) ឬ។ មិនមែនទេ។ ចិត្ត​កំពុង​រលត់ (ក៏​មាន) រលត់​ហើយ (ក៏​មាន) ឬ។ មិនមែនទេ។ ចិត្ត​មិន​រលត់​ហើយ (ក៏​មាន) កាល​មិន​រលត់ (ក៏​មាន) ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ មិន​រលត់​ហើយ តែ​ចិត្ត​នោះ កាល​មិន​រលត់ ក៏​មិនមែន ចំណែកខាង​ចិត្តជា​អនាគត ក្នុង​ឧប្បាទ​ក្ខ​ណៈ មិន​រលត់​ហើយ​ផង កាល​មិន​រលត់​ផង។ ចិត្ត​កាល​មិន​រលត់ (ក៏​មាន) មិន​រលត់​ហើយ (ក៏​មាន) ឬ។ ចិត្តជា​អតីត កាល​មិន​រលត់ តែ​ចិត្ត​នោះ មិន​រលត់​ហើយ ក៏​មិនមែន ចំណែកខាង​ចិត្តជា​អនាគត ក្នុង​ឧប្បាទ​ក្ខ​ណៈ កាល​មិន​រលត់​ផង មិន​រលត់​ហើយ​ផង។
 [៧១] ចិត្ត​ណា កាល​កើតឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​នោះ កាល​នឹង​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ​ឬ។
ថយ | ទំព័រទី ៤៤ | បន្ទាប់