[៧៤] ចិត្ត​ណា របស់​បុគ្គល​ណា រមែង​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កើតឡើង​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​ណា របស់​បុគ្គល​ណា កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ រមែង​រលត់​ឬ។ ចិត្ត​ក្នុង​ឧប្បាទ​ក្ខ​ណៈ កើតឡើង​ហើយ តែ​ចិត្ត​នោះ របស់​បុគ្គល​នោះ រមែង​រលត់ ក៏​មិនមែន ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ កើតឡើង​ហើយ​ផង រមែង​រលត់​ផង។ ចិត្ត​ណា របស់​បុគ្គល​ណា រមែង​មិន​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ​ឬ។ ចិត្ត​ក្នុង​ឧប្បាទ​ក្ខ​ណៈ រមែង​មិន​រលត់​ទេ តែ​ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ​ផង ក៏​មិនមែន ចិត្តជា​អតីត និង​អនាគត រមែង​មិន​រលត់​ផង មិនកើត​ឡើង​ហើយ​ផង។ ម្យ៉ាងទៀត ចិត្ត​ណា របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ រមែង​មិន​រលត់​ទេ​ឬ។ អើ។
 [៧៥] ចិត្ត​ណា របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ធ្លាប់​កើតឡើង​ហើយ​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្ត​ណា របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ រមែង​កើតឡើង​ឬ។ មិនមែនទេ។ ចិត្ត​ណា របស់​បុគ្គល​ណា មិនកើត​ឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ​ទេ​ឬ។ ចិត្តជា​អតីត រមែង​មិនកើត​ឡើង​ទេ តែ​ចិត្ត​នោះ របស់​បុគ្គល​នោះ
ថយ | ទំព័រទី ៤៧ | បន្ទាប់