បរិញ្ញា​វារៈ


 [៣២៣] បុគ្គល​ណា កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា កំណត់​ដឹង នូវ​សោ​តិ​ន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា កំណត់​ដឹង នូវ​សោ​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ អើ។
 [៣២៤] បុគ្គល​ណា កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣២៥] បុគ្គល​ណា កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣២៦] បុគ្គល​ណា កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា ចម្រើន​នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ អើ។
 [៣២៧] បុគ្គល​ណា កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ២២២ | បន្ទាប់