មួយទៀត បុគ្គល​ណា ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣២៨] បុគ្គល​ណា លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣២៩] បុគ្គល​ណា លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។ មួយទៀត បុគ្គល​ណា ចម្រើន​នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ បុគ្គល​ពីរ​ពួក(១) ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ តែ​មិនមែន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯបុគ្គល អ្នក​ប្រកបដោយ​អនាគាមិមគ្គ ទើប​ឈ្មោះថា ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ផង លះបង់​នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។
 [៣៣០] បុគ្គល​ណា លះបង់​នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ មិនមែនទេ។
(១) បុគ្គល​ពីរ​ពួក​នោះ សំដៅយក សកទាគាមិ​មគ្គ​សម​ង្គី​បុគ្គល​មួយ​ពួក អរហត្ត​មគ្គ​សម​ង្គី​បុគ្គល​មួយ​ពួក។ អដ្ឋកថា។
ថយ | ទំព័រទី ២២៣ | បន្ទាប់