[៣៣១] បុគ្គល​ណា ចម្រើន​នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ចម្រើន​នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣៣២] បុគ្គល​ណា ចម្រើន​នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន នូវ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣៣៣] បុគ្គល​ណា ចម្រើន​នូវ​អញ្ញិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គល​ណា ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អញ្ញាតា​វិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​ចម្រើន នូវ​អញ្ញិ​ន្ទ្រិយ​ឬ។ មិនមែនទេ។
 [៣៣៤] បុគ្គល​ណា មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ បុគ្គល​អ្នក​ប្រកបដោយ​អនាគាមិមគ្គ មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ តែ​មិនមែន​ជា​មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ទេ ឯបុគ្គល​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​បុគ្គល​អ្នក​ប្រកបដោយ​មគ្គ​ទាំងពីរ​ពួក​ចេញ ឈ្មោះថា​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ផង មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ​ផង។ មួយទៀត បុគ្គល​ណា មិន​លះបង់ នូវ​ទោ​មនស្សិ​ន្ទ្រិយ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង នូវ​ចក្ខុន្ទ្រិយ​ឬ។
ថយ | ទំព័រទី ២២៤ | បន្ទាប់