វិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយហេតុប្បច្ច័យ គឺវិបាកធម្មធម៌ទាំងឡាយ ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[១១៩] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយហេតុប្បច្ច័យ គឺនេវវិបាកនវិបាកធម្មធម៌ទាំងឡាយ ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[១២០] វិបាកធម៌ ជាបច្ច័យ នៃវិបាកធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល ឃើញច្បាស់នូវវិបាកក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ក៏ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវិបាកក្ខន្ធនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាក ទើបកើតឡើង ព្រោះអំពើនោះជាអារម្មណ៍។ វិបាកធម៌ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសេក្ខបុគ្គល ពិចារណាឃើញនូវផល ក៏ឃើញច្បាស់នូវវិបាកក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន តែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវិបាកក្ខន្ធនោះ ទើបកើតឡើង។បេ។ ទោមនស្សកើតឡើង