ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ បច្ចយ​វារៈ។


និស្សយ​វារៈ បណ្ឌិត​គប្បី​ធ្វើឲ្យ​ប្រហែលគ្នា​នឹង​បច្ចយ​វារៈ​ដែរ។

សំសដ្ឋ​វារៈ


 [៦៥០] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ច្រឡំ​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​គួរ​លះ​ដោយ​ទស្សនៈ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។
 [៦៥១] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ (ខន្ធ៣) ច្រឡំ​នឹង​ខន្ធ១ ដែល​គួរ​លះ​ដោយ​ភាវនា។
ថយ | ទំព័រទី ៣៣៩ | បន្ទាប់