សម​នន្ត​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ បុរេ​ជាត​ប្ប​ច្ច័​យ និង​អា​សេវន​ប្ប​ច្ច័​យ គឺ​ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ និង​អា​សេវន​ប្ប​ច្ច័​យ មិន​មាន​បដិសន្ធិ​ទេ។ ព្រោះ​កម្ម​ប្ប​ច្ច័​យ និង​វិបាក​ប្ប​ច្ច័​យ គឺ​នូវ​វិ​បា​កក្ខន្ធ១ ជា​អតី​តា​រម្ម​ណ៍​…។ ឯប្រស្នា​ទាំង៣ ចប់​បរិបូណ៌​ហើយ បវត្តិ​ប្ប​ដិ​សន្ធិ បណ្ឌិត គប្បី​ធ្វើ​ផង​ចុះ។ ព្រោះ​អាហារ​ប្ប​ច្ច័​យ ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ។
 [៤១១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេចក្តី​បំប្រួញ។ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៣ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [៤១២] អតី​តា​រម្ម​ណធម៌ អាស្រ័យ​នូវ​អតី​តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​អតី​តា​រម្ម​ណ៍ នូវ​ខន្ធ២… មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។
ថយ | ទំព័រទី ១៤៣ | បន្ទាប់