មច្ឆ​ត្ត​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៩២] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង អាស្រ័យ​នូវ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​សភាព​ខុស និង​ទៀង នូវ​ខន្ធ២…។ ធម៌​មិន​ទៀង អាស្រ័យ​នូវ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង។ ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង​ក្តី ធម៌​មិន​ទៀង​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្ដ​សមុដ្ឋាន​រូប​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​សភាព​ខុស និង​ទៀង នូវ​ខន្ធ២…។
 [៩៣] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង អាស្រ័យ​នូវ​ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
 [៩៤] ធម៌​ដែល​មិន​ទៀង អាស្រ័យ​នូវ​ធម៌ ដែល​មិន​ទៀង​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្ដ​សមុដ្ឋាន​រូប​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ដែល​មិន​ទៀង នូវ​ខន្ធ២… ខន្ធ៣ក្ដី កដ​ត្ដា​រូប​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ដែល​មិន​ទៀង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២…
ថយ | ទំព័រទី ៣៥ | បន្ទាប់