[​១២០​]​ ​ភិក្ខុ​ធ្វើ​និមិត្ត​គ្រឿងសំគាល់​ឲ្យ​លួច​ ​ហៅថា​ ​និមិត្តកម្ម​ ​គឺ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​ខ្ញុំ​នឹង​ប៉ប្រិចភ្នែក​ក្តី​ ​ញាក់ចិញ្ចើម​ក្តី​ ​ងក់ក្បាល​ក្តី​ ​អ្នក​ចូរ​លួច​យក​ទ្រព្យ​នោះ​មក​តាម​និមិត្ត​នោះ​ ​ភិក្ខុ​អ្នកប្រើ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ ​លួច​ទ្រព្យ​នោះ​បាន​មក​តាម​និមិត្ត​នោះ​ ​ត្រូវអាបត្តិ​បារាជិក​ទាំងពីរ​នាក់​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ទៅ​លួច​ទ្រព្យ​នោះ​បាន​មក​មុន​និមិត្ត​នោះ​ក្តី​ ​ក្រោយ​ក្តី​ ​ភិក្ខុ​អ្នក​បង្គាប់​ដើម​ ​មិន​ត្រូវអាបត្តិ​ឡើយ​ ​ត្រូវអាបត្តិ​បារាជិក​តែ​ភិក្ខុ​អ្នក​លួច​។​ ​
 [​១២១​]​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ចូរ​លួច​ទ្រព្យ​ឈ្មោះ​នេះ​មក​ ​ភិក្ខុ​អ្នកប្រើ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ​សំគាល់​ទ្រព្យ​នោះ​បាន​ហើយ​ ​ទៅ​លួច​ទ្រព្យ​នោះ​បាន​មក​ ​ត្រូវអាបត្តិ​បារាជិក​ទាំងពីរ​នាក់​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ចូរ​លួច​ទ្រព្យ​ឈ្មោះ​នេះ​មក​ ​ភិក្ខុ​អ្នកប្រើ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ​ ​សំគាល់​ទ្រព្យ​នោះ​បាន​ហើយ​ ​ទៅ​លួច​ទ្រព្យ​ដទៃ​បាន​មកវិញ​ ​ភិក្ខុ​អ្នក​បង្គាប់​ដើម​ ​មិន​ត្រូវអាបត្តិ​ឡើយ​ ​ត្រូវអាបត្តិ​បារាជិក​តែ​ភិក្ខុ​អ្នក​លួច​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ចូរ​លួច​ទ្រព្យ​ឈ្មោះ​នេះ​មក​ ​ភិក្ខុ​អ្នកប្រើ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ​ ​ត្រឡប់​សំគាល់​ទ្រព្យ​ដទៃ​វិញ​ ​តែ​ទៅ​លួច​ទ្រព្យ​
ថយ | ទំព័រទី ១៧៣ | បន្ទាប់