ទី៣​ ​ទទួល​នឹង​ទៅ​លួច​ ​អ្នកទទួល​បង្គាប់​ទី៣នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ទទួល​។​ ​អ្នកទទួល​បង្គាប់​ទី៣នោះ​ទៅ​លួច​ទ្រព្យ​នោះ​បាន​មក​ ​អ្នកប្រើ​ដើម​មិន​ត្រូវអាបត្តិ​ឡើយ​ ​ត្រូវអាបត្តិ​បារាជិក​តែ​ភិក្ខុ​អ្នកទទួល​បង្គាប់​ទី១​ ​និង​ភិក្ខុ​អ្នក​លួច​ទី៣​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​លោក​ចូរ​ទៅ​លួច​យក​ទ្រព្យ​ឈ្មោះ​នេះ​មក​ ​ភិក្ខុ​អ្នកប្រើ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ប្រើ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ​ ​ទៅ​ហើយ​ត្រឡប់មកវិញ​ប្រាប់​ថា​ ​ខ្ញុំ​មិន​អាច​នឹង​ទៅ​លួច​យក​ទ្រព្យ​នោះ​មក​ទេ​។​ ​ភិក្ខុ​អ្នក​បង្គាប់​ ​ប្រើ​ម្តង​ទៀត​ថា​ ​លោក​អាច​លួច​យក​បាន​ក្នុង​ពេលណា​ ​ចូរ​លួច​ទ្រព្យ​នោះ​ក្នុង​ពេលនោះ​ចុះ​ ​ភិក្ខុ​អ្នក​បង្គាប់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​លួច​យក​ទ្រព្យ​នោះ​បាន​មក​ ​ត្រូវអាបត្តិ​បារាជិក​ទាំងពីរ​នាក់​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​លោក​ចូរ​លួច​យក​ទ្រព្យ​ឈ្មោះ​នេះ​មក​ ​ភិក្ខុ​អ្នកប្រើ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នក​បង្គាប់​នោះ​ ​លុះដល់​បង្គាប់​ភិក្ខុ​នោះ​ហើយ​ ​មាន​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ​ ​តែ​មិនទាន់​បាន​ប្រាប់ភិក្ខុ​នោះ​ថា​ ​អ្នក​កុំ​លួច​ឡើយ​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ​ ​ទៅ​លួច​ទ្រព្យ​នោះ​បាន​មក​ ​ត្រូវអាបត្តិ​បារាជិក​ទាំងពីរ​នាក់​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​លោក​ចូរ​ទៅ​លួច​យក​ទ្រព្យ​ឈ្មោះ​នេះ​មក​ ​ភិក្ខុ​អ្នក​បង្គាប់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​បង្គាប់​។​ ​ភិក្ខុ​អ្នក​បង្គាប់​នោះ​ ​លុះដល់​បង្គាប់​ភិក្ខុ​នោះ​ហើយ​ ​មាន​សេចក្តី​ក្តៅក្រហាយ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់