ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ទៅកាន់​កន្លែង​ហាល​ភណ្ឌៈ​នៃ​ជាង​ជ្រលក់​ ​បាន​ឃើញ​សម្ព​ត់​មាន​ដំ​ឡៃ​ច្រើន​ ​មាន​ថេយ្យ​ចិត្តគិត​លួច​ ​ហើយ​ញុំាង​សម្ព​ត់​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​សង្ស័យ​ ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​១២៩​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​អ្នក​ត្រាច់​ទៅ​បិណ្ឌបាត​ ​បានឃើញ​កំ​រាល​ដ៏​ប្រសើរ​មាន​ដំ​ឡៃ​ច្រើន​ ​ហើយ​ញុំាង​ថេយ្យ​ចិត្ត​ឲ្យ​កើតឡើង​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​សង្ស័យ​ ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​បើ​ថេយ្យ​ចិត្ត​កើតឡើង​ប៉ុណ្ណោះ​ ​អ្នក​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​អ្នក​ត្រាច់​ទៅ​បិណ្ឌបាត​ ​បានឃើញ​កំ​រាល​ដ៏​ប្រសើរ​មាន​ដំ​ឡៃ​ច្រើន​ ​មាន​ថេយ្យ​ចិត្តគិត​លួច​ ​ហើយ​ចាប់​ពាល់​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​ទុក្កដ​។​។​បេ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ធ្វើ​របស់​នោះ​ឲ្យ​កំរើក​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ​។​បេ​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់