អាត្មា​ផុត​ស្រឡះ​ហើយ​ចាក​មោហៈ​ផង​ ​ដូច្នេះ​វិញ​ ​ដោយ​អាការ៣យ៉ាង​។​បេ​។​ ​ដោយ​អាការ៧យ៉ាងគឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក១​ ​កំពុង​និយាយ​ ​ក៏​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក១​ ​និយាយ​រួចហើយ​ ​ក៏​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ១​ ​បិទបាំង​សេចក្តី​ឃើញ១​ ​បិទបាំង​សេចក្តី​គាប់ចិត្ត១​ ​បិទបាំង​សេចក្តី​ពេញចិត្ត១​ ​បិទបាំង​សេចក្តី​ពិត​ត្រង់១​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​បារាជិក​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវ​ត្រឹមតែ​អាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​

​ចក្ក​បេយ្យាល​ ​នៃ​វត្ថុ​និស្សារ​ក​ ​ចប់​។​ ​
​វត្ថុកាម​វារ​កថា​ ​ចប់​។​ ​


 [​២៧៩​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​ភិក្ខុ​ណា​នៅក្នុង​វត្ត​របស់​អ្នក​ ​ភិក្ខុ​នោះ​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​បឋមជ្ឈាន​ ​ភិក្ខុ​នោះ​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នក​ស្ទាត់​ហើយ​ ​ក្នុង​បឋមជ្ឈាន​ ​បឋមជ្ឈាន​ ​ភិក្ខុ​អង្គ​នោះ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​គឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក១​ ​កំពុង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក១​ ​លុះនិយាយរួចហើយ​ ​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ១​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់