[​២៥​]​ ​ត្រង់​ពាក្យ​ថា​ណាមួយ​ ​អធិប្បាយ​ថា​ ​ភិក្ខុ​ជា​ថេរៈ​ក្តី​ ​ភិក្ខុ​បួស​ថ្មី​ក្តី​ ​ភិក្ខុ​កណ្តាល​ក្តី​ឯណា​ ​គឺថា​តាមតែ​ភិក្ខុ​រូប​ណា​ដែល​ប្រកប​ក្នុង​កម្ម​យ៉ាងណា​ ​មាន​ជាតិ​យ៉ាងណា​ ​មានឈ្មោះ​យ៉ាងណា​ ​មាន​គោត្រ​យ៉ាងណា​ ​មាន​ប្រក្រតី​យ៉ាងណា​ ​មាន​គ្រឿង​នៅ​យ៉ាងណា​ ​មាន​គោចរ​យ៉ាងណាក៏ដោយ​ ​ភិក្ខុ​នេះ​តថាគត​ហៅថា​ ​(​ភិក្ខុ​)​ ​ណាមួយ​។​ ​
 [​២៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ ​មាន​វិគ្រោះ​ថា​ ​សមណៈ​ណា​ជា​អ្នក​សូម​ ​សមណៈ​នោះ​ហៅថា​ភិក្ខុ​។​ ​សមណៈ​ណា​ចូល​ទៅ​អាស្រ័យ​នូវ​ភិក្ខា​ចរិយ​វត្ត​ ​សមណៈ​នោះ​ហៅថា​ភិក្ខុ​។​ ​ជន​ណា​ទ្រ​ទ្រង់​សម្ព​ត់​ដែលគេ​កាត់​ហើយ​ ​ជន​នោះ​ហៅថា​ភិក្ខុ​។​ ​ជន​ដែល​ហៅថា​ភិក្ខុ​ ​ព្រោះ​ហេតុ​វោហារ​បញ្ញត្តិ​ថា​ ​សមណៈ​។​ ​ហៅថា​ភិក្ខុ​ ​ព្រោះ​បាន​ប្តេជ្ញា​ខ្លួន​។​ ​ហៅថា​ភិក្ខុ​ ​ព្រោះ​សម្រេច​ជា​ឯហិ​ភិក្ខុ​។​ ​ហៅថា​ភិក្ខុ​ ​ព្រោះ​បាន​ឧបសម្បទា​ដោយ​សរណគមន៍៣​។​ ​ហៅថា​ភិក្ខុ​ ​ព្រោះ​ហេតុ​ជា​អ្នក​ចំរើន​។​ ​ហៅថា​ភិក្ខុ​ ​ព្រោះ​មាន​សារធម៌​។​ ​ហៅថា​ភិក្ខុ​ព្រោះ​ជា​អ្នក​សិក្សា​។​ ​ហៅថា​ភិក្ខុ​ ​ព្រោះ​មិនបាច់​សិក្សា​។​ ​ហៅថា​ភិក្ខុ​ ​ព្រោះ​បាន​ឧបសម្បទា​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​ដ៏​សមគួរ​ដល់​ហេតុ​ដែល​មិន​មាន​ ​សេចក្តី​អន្តរាយ​ ​ដោយ​សង្ឃ​ដែល​ព្រមព្រៀង​ហើយ​។​ ​បណ្តា​ភិក្ខុ​
ថយ | ទំព័រទី ៧៣ | បន្ទាប់