នោះ​ ​តើ​ដូចម្តេច​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​អផ្សុក​មិន​ត្រេកអរ​ ​ចង់​ឃ្លាតចាក​ភាពជា​សមណៈ​ ​នឿយណាយ​ ​ជិនឆ្អន់​ ​ខ្ពើមរអើម​នឹង​ភាពជា​ភិក្ខុ​ ​ប្រាថ្នា​នូវ​ភាពជា​គ្រហស្ថ​។​បេ​។​ ​ពេញចិត្ត​នឹង​ភាព​មិនមែន​ជា​សក្យ​បុត្រ​ ​ក៏​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​ព្រះពុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ទើប​ហៅថា​ ​កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ភាវៈ​នៃ​ខ្លួន​ជា​បុគ្គល​មាន​កំឡាំង​ថយ​ ​ទាំង​សិក្ខា​ ​ក៏​ហៅថា​ភិក្ខុ​បាន​ពោល​លា​។​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​អផ្សុក​ ​មិន​ត្រេកអរ​ ​ប្រាថ្នា​ចង់​ឃ្លាតចាក​ភាពជា​សមណៈ​ ​នឿយណាយ​ ​ជិនឆ្អន់​ ​ខ្ពើមរអើម​នឹង​ភាពជា​ភិក្ខុ​ ​ពេញចិត្ត​នឹង​ភាពជា​គ្រហស្ថ​។​បេ​។​ ​ពេញចិត្ត​នឹង​ភាព​មិនមែន​ជា​សក្យ​បុត្រ​ ​ក៏​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​ព្រះធម៌​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​ព្រះសង្ឃ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​សិក្ខា​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​វិន័យ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​បាតិមោក្ខ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​នូវ​ឧទ្ទេស​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​ឧបជ្ឈាយ៍​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​អាចារ្យ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​សទ្ធិវិហារិក​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់