[១០៩៥] អព្យាកតធម៌​ជាស​និ​ទស្សនៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អនិ​ទស្សនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​បក​តូប​និស្ស័យ។ អព្យាកតធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អនិ​ទស្សនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។
 [១០៩៦] ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១។

ចប់ សនិ​ទស្សន​ទុក​កុសល​ត្តិ​កៈ។
អប្បច្ចយ​ធម៌​ក្តី អសង្ខតធម៌​ក្តី សនិ​ទស្សន​ធម៌​ក្តី មិនបាច់​និយាយ​ឡើយ។


អប្បដិឃ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១០៩៧] កុសលធម៌​ជា​អប្បដិឃៈ (មិន​ប្រកបដោយ​ការ​ប៉ះពាល់) អាស្រ័យ​នូវ​កុសលធម៌​ជា​អប្បដិឃៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦៣ | បន្ទាប់