ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ ឧបា​ទា​ទុក​កុសល​ត្តិ​កៈ។


ឧបា​ទិន្ន​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៣២៤] កុសលធម៌ ដែល​កម្ម (ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម) មិន​កាន់​យក​ហើយ អាស្រ័យ​នូវ​កុសលធម៌ ដែល​កម្ម (ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម ) មិន​កាន់​យក​ហើយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣២៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ១។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
(តិកៈ​នេះ) ប្រហែលគ្នា​នឹង​សប្ប​ច្ច​យទុក​កុសល​ដែរ។

បដិ​ច្ច​វារៈ


 [៣២៦] អកុសលធម៌ ដែល​កម្ម​មិន​កាន់​យក​ហើយ អាស្រ័យ​នូវ​អកុសលធម៌ ដែល​កម្ម​មិន​កាន់​យក​ហើយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣២៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ៨៨ | បន្ទាប់