កុសល​ត្តិ​កហីន​ត្តិ​កៈ


 [៧៩១] ហីនធម៌ (ធម៌​ថោកទាប) ជាអកុសល អាស្រ័យ​នូវ​ហីនធម៌ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៩២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​ពិស្តារ មាន​ក្នុង​បច្ច័យ​ទាំងអស់។
 [៧៩៣] មជ្ឈិម​ធម៌ (ធម៌​យ៉ាង​កណ្តាល) ជាកុសល អាស្រ័យ​នូវ​មជ្ឈិម​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មជ្ឈិម​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​មជ្ឈិម​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មជ្ឈិម​ធម៌​ជាកុសល​ក្តី មជ្ឈិម​ធម៌​ជា​អព្យាកតៈ​ក្តី អាស្រ័យ​នូវ​មជ្ឈិម​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មជ្ឈិម​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​មជ្ឈិម​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មជ្ឈិម​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​មជ្ឈិម​ធម៌​ជាកុសល​ផង នូវ​មជ្ឈិម​ធម៌​ជា​អព្យាកតៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៩៤] មជ្ឈិម​ធម៌​ជាកុសល អាស្រ័យ​នូវ​មជ្ឈិម​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ មជ្ឈិម​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​មជ្ឈិម​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២០៧ | បន្ទាប់