[៧៩៩] បណីត​ធម៌ (ធម៌​ដ៏​ឧត្តម) ជាកុសល អាស្រ័យ​នូវ​បណីត​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ បណីត​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​បណីត​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មា​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សេចក្តី​ពិស្តារ មាន​ក្នុង​បច្ច័យ​ទាំងអស់។

ចប់ កុសល​ត្តិ​កហីន​ត្តិ​កៈ។


កុសល​ត្តិ​កមិច្ឆត្ត​ត្តិ​កៈ


 [៨០១] មិច្ឆត្ត​និយត​ធម៌ (ធម៌​មាន​សភាព​ខុស និង​ទៀង) ជាអកុសល អាស្រ័យ​នូវ​មិច្ឆត្ត​និយត​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨០២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​ពិស្តារ មាន​ក្នុង​បច្ច័យ​ទាំងអស់។
 [៨០៣] សម្មត្តនិយត​ធម៌ (ធម៌​មាន​សភាព​ត្រូវ និង​ទៀង) ជាកុសល អាស្រ័យ​នូវ​សម្មត្តនិយត​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨០៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ២០៩ | បន្ទាប់