[​៨០​]​ ​សម័យ​នោះ​ឯង​ ​ពួក​អាវាសិក​ភិក្ខុ​ ​ឃើញ​អាគន្តុក​ភិក្ខុ​ទាំងឡាយ​ហើយ​ ​មិន​នាំគ្នា​ក្រាល​អាសនៈ​ ​មិន​បា​នដ​ម្កល់​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រាប់​ជើង​ ​ដែល​លាង​ហើយ​ ​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​ដែល​មិនទាន់​លាង​ ​មិន​ក្រោក​ទៅ​ទទួល​បាត្រ​ ​និង​ចីវរ​ ​មិន​សួរ​ទឹក​សម្រាប់​ផឹក​ ​មិន​សួរ​ទឹក​សម្រាប់​ប្រើប្រាស់​ ​មិន​ថ្វាយបង្គំ​ពួក​អាគន្តុក​ភិក្ខុ​ដែល​ចាស់​ជាង​ខ្លួន​ ​មិន​រៀបចំ​សេនាសនៈ​។​ ​ពួក​ភិក្ខុ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិន​គួរបើ​ពួក​អាវាសិក​ភិក្ខុ​ ​ឃើញ​អាគន្តុក​ភិក្ខុ​ទាំងឡាយ​ហើយ​ ​មិន​នាំគ្នា​ក្រាល​អាសនៈ​ទទួល​ ​មិន​ដម្កល់​ទឹក​លាង​ជើង​ ​តាំង​សម្រាប់​ទ្រាប់​ជើង​ ​ដែល​លាង​ហើយ​ ​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​ដែល​មិនទាន់​បាន​លាង​ ​មិន​ក្រោក​ទៅ​ទទួល​បាត្រ​ ​និង​ចីវរ​ ​មិន​សួរ​ទឹក​សម្រាប់​ផឹក​ ​មិន​សួរ​ទឹក​សម្រាប់​ប្រើប្រាស់​ ​មិន​ថ្វាយបង្គំ​ពួក​អាគន្តុក​ភិក្ខុ​ ​ដែល​ចាស់​ជាង​ខ្លួន​ ​មិន​រៀបចំ​សេនាសនៈ​សោះ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ដំណើរ​នោះ​ ​ពិតមែន​ឬ​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ១០០ | បន្ទាប់