ត្រូវ​លាង​ស្នូក​សម្រាប់​ដាក់​ដីស្អិត​ ​ហើយ​រៀបចំ​ទុកដាក់​តាំង​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ ​រួច​លត់ភ្លើង​ ​ហើយ​បិទទ្វារ​សឹម​ចេញ​មក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំងនេះ​ ​ជា​ជន្តា​ឃរ​វត្ត​របស់​ភិក្ខុ​ទាំងឡាយ​ ​តាម​ទំនង​ដែល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​ផ្ទះ​ជាទី​រក្សា​កាយ​។​
 [​៩៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​ជាតិ​ជា​ព្រាហ្មណ៍​ ​បន្ទោបង់​វច្ចៈ​ហើយ​ ​មិន​ប្រាថ្នា​ដើម្បីនឹង​ជម្រះ​ចេញ​ ​ដោយ​គិតថា​ ​នរណា​នឹង​ហ៊ាន​ប៉ះពាល់​នូវ​របស់​អាក្រក់​ ​មាន​ក្លិនស្អុយ​នេះ​។​ ​ដង្កូវ​ក៏​តាំងនៅ​ក្នុង​វច្ចមគ្គ​ ​របស់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​ក៏​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​លោក​បន្ទោបង់​វច្ចៈ​ ​ហើយ​មិន​ជម្រះ​ចេញ​ទេ​ដឹង​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​ម្នាល​លោក​មាន​អាយុ​ ​យ៉ាងហ្នឹងហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ភិក្ខុ​បន្ទោបង់​វច្ចៈ​ ​ហើយ​មិន​ជម្រះ​ចេញ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​បន្ទោបង់​វច្ចៈ​ហើយ​ ​មិន​ជម្រះ​ចេញ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​ពិតមែន​ ​ព្រះអង្គ​។​បេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តិះដៀល​ ​ហើយ​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​
ថយ | ទំព័រទី ១៣១ | បន្ទាប់