របស់​តថាគត​ ​បរិសុទ្ធ​ផូរផង់​ ​ឥត​មា​សៅហ្មង​ខ្លះ​ ​សាវ័ក​ ​មិនបាន​រក្សា​តថាគត​ ​ដោយ​ញាណទស្សនៈ​ទេ​ ​តថាគត​សោត​ ​មិន​នឹក​សង្ឃឹម​នូវ​ការ​រក្សា​អំពី​ពួក​សាវ័ក​ ​ដោយ​ញាណទស្សនៈ​ឡើយ​។​
 [​២២​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ទ្រង់​គង់នៅ​ក្នុង​នគរ​កោ​សម្ពី​ ​គួរ​តាម​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​ស្តេច​ទៅកាន់​ចារិក​នគររាជ​គ្រឹះ​ ​ត្រាច់​ទៅកាន់​ចារិក​តាមលំដាប់​ ​ឆ្ពោះទៅ​នគររាជ​គ្រឹះ​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​គង់នៅ​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​នគររាជ​គ្រឹះ​។​
 [​២៣​]​ ​លំដាប់នោះ​ ​ភិក្ខុ​ច្រើន​រូប​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ភិក្ខុ​ទាំងនោះ​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អជាត​សត្តុ​កុមារ​ ​តែង​ទៅ​ដោយ​រថ៥រយ​ ​បម្រើ​ទេវទត្ត​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​ទាំង​ឲ្យ​អ្នកនាំ​សម្រាប់​ ​យក​សម្រាប់៥រយ​ថាស​ ​ទៅ​ប្រគេន​ ​(​ទេវទត្ត​ផង​)​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​កុំ​ស្ងើច​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​របស់​ទេវទត្ត​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អជាត​សត្តុ​កុមារ​ ​ដែល​ទៅ​ដោយ​រថ៥រយ​ ​ទៅ​បម្រើ​ទេវទត្ត​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​ទាំង​ឲ្យ​អ្នកនាំ​សម្រាប់​ ​យក​សម្រាប់៥រយ​ថាស​ ​ទៅ​ប្រគេន​ ​(​ទេវទត្ត​)​ ​ដរាបណា​
ថយ | ទំព័រទី ២៣ | បន្ទាប់