តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​ ​ទទួល​ឲ្យ​ឱវាទ​ផង​ ​ឲ្យ​ធ្វើ​សង្កេត​ ​(​សេចក្តី​កំណត់​)​ផង​ថា​ ​អាត្មាអញ​ ​នឹង​ផ្លាស់ទៅ​ក្នុង​ទីនោះ​។​
 [​២១៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទទួល​ឲ្យ​ឱវាទ​ ​ហើយ​មិនបាន​ប្រាប់​ដល់​ ​(​ភិក្ខុ​អ្នក​សំដែង​បាតិមោក្ខ​)​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​មិន​ប្រាប់​ឱវាទ​ ​(​ដល់​ភិក្ខុនី​)​ទេ​ ​ភិក្ខុ​ណា​មិន​ប្រាប់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២១៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ទទួល​ឲ្យ​ឱវាទ​ហើយ​ ​មិន​ផ្លាស់ទី​ ​(​តាម​សង្កេត​)​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​មិន​ផ្លាស់ទី​ ​(​តាម​សង្កេត​)​ទេ​ ​ភិក្ខុ​ណា​មិន​ផ្លាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២១៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនទៅ​កាន់​ទី​ដែល​សង្ឃ​កំណត់​ហើយ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​ខានទៅ​កាន់​ទី​ដែល​សង្ឃ​កំណត់​ហើយ​ទេ​ ​ភិក្ខុនី​ណា​មិនទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់