តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូចជា​ពួក​ស្រី​គ្រហស្ថ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ផ្ទាំង​ ​ដែល​ធ្វើ​ដោយ​បន្ទោះឫស្សី​ ​មិន​ត្រូវ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ផ្ទាំង​ស្បែក​ ​មិន​ត្រូវ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ផ្ទាំងសំពត់ស​ ​មិន​ត្រូវ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​សំណុំ​សំ​ពត់​ស​ ​មិន​ត្រូវ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ខ្មាញ់​សំ​ពត់​ស​ ​មិន​ត្រូវ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ផ្ទាំង​សំពត់​មាន​ពណ៌​ ​មិន​ត្រូវ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​សំណុំ​សំពត់​មាន​ពណ៌​ ​មិន​ត្រូវ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ខ្មាញ់​សំពត់​មាន​ពណ៌​ ​មិន​ត្រូវ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​សំណុំ​សំពត់សូត្រ​ទេ​ ​ភិក្ខុនី​ណា​ចង​រឹត​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២១៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ឲ្យ​គេ​ដំ​ត្រគាក​ ​ដោយ​ឈើ​មាន​សណ្ឋាន​ដូច​ឆ្អឹងស្មង​គោ​ ​ឲ្យ​គេ​ដំ​ត្រគាក​ ​ឲ្យ​គេ​ដំ​ដៃ​ ​ឲ្យ​គេ​ដំ​ខ្នងដៃ​ ​ឲ្យ​គេ​ដំ​ជើង​ ​ឲ្យ​គេ​ដំ​ខ្នងជើង​ ​ឲ្យ​គេ​ដំ​ភ្លៅ​ ​ឲ្យ​គេ​ដំ​មុខ​ ​ឲ្យ​គេ​ដំ​សាច់​ជើងធ្មេញ​ ​ដោយ​ឈើ​មាន​សណ្ឋាន​ដូច​ឆ្អឹង​ចង្កាគោ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​ស្រី​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់