ក្រុង​វេសាលី​បាន​សន្មត​ភិក្ខុ​មួយ​រូប​ ​ឲ្យ​ជា​អនុទូត​ ​ដល់​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ដ៏​មាន​អាយុ​។​ ​ឯ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ ​ចូល​ទៅ​ក្នុង​ក្រុង​វេសាលី​ ​ជាមួយនឹង​ភិក្ខុ​ជា​អនុទូត​ ​ហើយក៏​ពោល​ពាក្យ​ដូច្នេះ​នឹង​ឧបាសក​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ថា​ ​អាត្មា​គ្រាន់តែ​ពោល​នូវ​សភាវៈ​ ​មិនមែន​ជា​ធម៌​ ​ថា​មិនមែន​ជា​ធម៌​ ​ពោល​នូវ​ធម៌​ ​ថា​ជា​ធម៌​ ​ពោល​នូវ​សភាវៈ​មិនមែន​ជា​វិន័យ​ ​ថា​មិនមែន​វិន័យ​ ​ពោល​នូវ​វិន័យ​ ​ថា​ជា​វិន័យ​ ​ក៏​ត្រឡប់ទៅ​ជា​ឮ​ពាក្យ​ខ្ចរខ្ចាយ​ថា​ ​អាត្មា​ជេរ​គម្រាម​ ​ធ្វើ​នូវ​ការរុករាន​ ​បណ្តេញ​ពួក​ឧបាសក​ដ៏​មាន​អាយុ​ ​ដែល​មាន​សទ្ធា​ជ្រះថ្លា​វិញ​។​
 [​២៩៨​]​ ​ម្នាល​អ្នកមាន​អាយុ​ទាំងឡាយ​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ម្នាល​អ្នកមាន​អាយុ​ទាំងឡាយ​ ​កាលដែល​ព្រះមានព្រះភាគ​ ​គង់​នៅៗ​ទីនោះ​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​សៅហ្មង​ ​ដោយ​ឧបក្កិលេស​ទាំងឡាយ​ណា​ហើយ​ ​រមែង​មិន​រុងរឿង​ ​មិន​ភ្លឺ​ ​មិន​ភ្លឺត្រចះ​ ​ឧបក្កិលេស​របស់​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ទាំងនេះ​ ​មាន៤យ៉ាង​។​ ​ឧបក្កិលេស​ទាំង៤យ៉ាងនោះ​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​សៅហ្មង​ ​ដោយ​ឧបក្កិលេស​ណា​ហើយ​ ​រមែង​មិន​រុងរឿង​ ​មិន​ភ្លឺ​ ​
ថយ | ទំព័រទី ៣៨៧ | បន្ទាប់