[​៣៨៣​]​ ​ភិក្ខុ​ទទួល​ខាទ​នីយៈ​ក្ដី​ ​ភោជ​នីយៈ​ក្ដី​ ​ដោយដៃ​ខ្លួនឯង​ ​អំពី​ដៃ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ដែល​ចូល​ទៅកាន់​ចន្លោះផ្ទះ​ ​យក​មក​ឆាន់​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុ​ទទួល​ខាទ​នីយៈ​ក្ដី​ ​ភោជ​នីយៈ​ក្ដី​ ​ដោយដៃ​ខ្លួនឯង​ ​អំពី​ដៃ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ដែល​ចូល​ទៅកាន់​ចន្លោះផ្ទះ​ ​យក​មក​ឆាន់​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ភិក្ខុ​ទទួល​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បា​ដិ​ទេស​នីយៈ​គ្រប់​ៗ​វារៈ​ដែល​លេប​ ​ចូល​ទៅ​ ​ភិក្ខុ​ទទួល​ខាទ​នីយៈ​ក្ដី​ ​ភោជ​នីយៈ​ក្ដី​ ​ដោយដៃ​ខ្លួនឯង​ ​អំពី​ដៃ​ភិក្ខុនី​ ​មិនមែន​ជា​ញាតិ​ ​ដែល​ចូល​ទៅកាន់​ចន្លោះផ្ទះ​ ​យក​មក​ឆាន់​ ​ត្រូវ​អាបត្ដិ២នេះឯង​។​ ​
 [​៣៨៤​]​ ​ភិក្ខុ​មិន​ហាមឃាត់​ភិក្ខុនី​ដែល​បង្គាប់​ ​(​ទាយក​ឱ្យ​ប្រគេន​ ​របស់​នេះ​ ​របស់​នោះ​)​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ភិក្ខុ​ទទួល​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បា​ដិ​ទេស​នីយៈ​គ្រប់​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់