[​៤៨៨​]​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឱ្យ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ ​៣​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឱ្យ​ ​គឺ​ភិក្ខុ​មាន​ថេយ្យ​ចិត្ដ​ ​កាន់​យក​ទ្រព្យ​មានតម្លៃ​ ​៥​ ​មាសក​ ​ឬ​ច្រើនជាង៥មាសក​ឡើង​ទៅ​ ​ដែលគេ​មិនបាន​ឱ្យ​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ដ​ ​កាន់​យក​ទ្រព្យ​ ​មានតម្លៃ​ច្រើនជាង​ ​១​ ​មាសក​ ​ឬ​ថយ​អំពី​ ​៥​ ​មាសក​មក​ ​ដែលគេ​មិនបាន​ឱ្យ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ដ​ ​កាន់​យក​ទ្រព្យ​មានតម្លៃ​ ​៤​ ​មាសក​ ​ឬ​ថយ​ចុះ​អំពី១មាសក​មក​ ​ដែលគេ​មិនបាន​ឱ្យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ទាំង៣នេះ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឱ្យ​។​ ​
 [​៤៨៩​]​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​ក្លែង​ញ៉ាំង​រាងកាយ​នៃ​មនុស្ស​ ​ឱ្យ​ធ្លាក់ចុះ​ចាក​ជីវិត​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ៣​ ​ព្រោះ​បច្ច័យ​ ​គឺ​កា​ក្លែង​ញ៉ាំង​រាងកាយ​នៃ​មនុស្ស​ ​ឱ្យ​ធ្លាក់ចុះ​ចាក​ជីវិត​ ​គឺ​ ​ភិក្ខុ​ជីករណ្ដៅ​ ​ចំពោះ​មនុស្ស​ ​ដោយ​តាំង​ចិត្ដ​ថា​ ​មនុស្ស​នឹង​ស្លាប់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​កាលបើ​មនុស្ស​ធ្លាក់​ទៅ​ហើយ​ ​មានទុក្ខ​វេទនា​កើតឡើង​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​បើ​មនុស្ស​នោះ​ស្លាប់​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បារាជិក​
ថយ | ទំព័រទី ១៩៥ | បន្ទាប់