បញ្ច​ម​បារាជិក​សិក្ខាបទ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​ដល់​ពួក​ភិក្ខុនី​ ​ព្រោះ​អាស្រ័យ​អំណាច​នៃ​ប្រយោជន៍​ប៉ុន្មាន​។​ ​ស្រី​ពួក​ណា​សិក្សា​។​ ​ស្រី​ពួក​ណា​ ​ដែល​ឈ្មោះថា​មាន​សិក្ខា​សិក្សា​ស្រេចហើយ​។​ ​សិក្ខាបទ​នោះ​ឋិតនៅ​ក្នុង​ពួក​ស្រី​ណា​។​ ​ពួក​ស្រី​ណា​ទ្រទ្រង់​។​ ​សិក្ខាបទ​នោះ​ ​ជា​ពាក្យ​របស់​បុគ្គល​ណា​។​ ​សិក្ខាបទ​នោះ​ ​បុគ្គល​ណា​បាន​នាំមក​។​
 ​[​៥១២​]​ ​បញ្ច​ម​បារាជិក​សិក្ខាបទ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អរហន្ដ​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​(​នូវ​កាលដែល​គួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​ ​(​នូវ​អំណាច​នៃ​ប្រយោជន៍​ទាំង១០​)​ ​ទ្រង់​បញ្ញ​ត្ដ​ដល់​ពួក​ភិក្ខុនី​ ​បញ្ច​ម​បារាជិក​សិក្ខាបទ​នោះ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ ​ប្រារព្ធ​នឹង​សុន្ទរី​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ ​សុន្ទរី​នន្ទា​ភិក្ខុនី​ជា​ស្រី​មានតម្រេក​ដោយ​រាគៈ​ ​ក៏​ត្រេកអរ​នឹង​ការ​ចាប់​ពាល់​កាយ​នៃ​បុរស​បុគ្គល​ ​ដែល​មានតម្រេក​ដោយ​រាគៈ​ ​(​ដូច្នោះ​ដែរ​)​។​ ​ក្នុង​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ​ ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​និង​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ដែរ​ឬ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​ឯ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​និង​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​មិន​មាន​ ​ក្នុង​សិក្ខាបទ​នោះ​ឡើយ​។​ ​សិក្ខាបទ​នោះ​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​បទេស​ប្ប​ញ្ញ​ត្ដិ​។​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​។​ ​សិក្ខាបទ​នោះ​ ​ជា​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​ ​
ថយ | ទំព័រទី ២០៩ | បន្ទាប់