បាន​ធ្វើ​បព្វាជនីយកម្ម​ហើយ​ ​(​ត្រឡប់​ជេរប្រទេច​)​ ​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​លុះ​ក្នុង​អំណាច​សេចក្ដី​ស្រឡាញ់​ ​លុះ​ក្នុង​អំណាច​សេចក្ដី​ស្អប់​ ​លុះ​ក្នុង​អំ​ ​ណាច​សេចក្ដី​ល្ងង់​ ​លុះ​ក្នុង​អំណាច​សេចក្ដី​ខ្លាច​។​ ​សិក្ខាបទ​នោះ​ ​មានតែ​ ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ ​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​គឺ​តាំង​ឡើង​អំពី​កាយវាចា​ចិត្ដ​។​បេ​។​ ​

​ចប់​ ​សង្ឃាទិសេស​ ​១៣​។​


​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​សង្ឃាទិសេស​នោះ​ ​ដូច្នេះ​


​[​២២​]​ ​សង្ឃាទិសេស​ទាំង១៣​ ​គឺ​ ​សុ​ក្ភ​វិស្ស​ដ្ឋិ១​ ​កាយ​សំសគ្គៈ១​ ​ទុ​ដ្ឋុ​ល្ល​វា​ចៈ១​ ​អ​ត្ដ​កាម​បា​រិច​រិយៈ១​ ​សញ្ចរិ​ត្ដៈ១​ ​កុដិកា​រៈ១​ ​មហល្លក​វិហារៈ១​ ​អមូល​កៈ១​ ​កញ្ចិ​ទេសៈ​(​អញ្ញ​ ​ភា​គិយៈ​)​១​ ​សង្ឃភេទកៈ១​ ​ភេ​ទានុ​វត្ដ​កៈ១​ ​ទុព្វចៈ១​ ​កុល​ទូសកៈ១​។​
ថយ | ទំព័រទី ២៣ | បន្ទាប់