ប្រទេច​ខ្លួនឯង​ខ្លះ​ ​ប្រទេច​ភិក្ខុនី​ដទៃ​ខ្លះ​ ​ដោយ​នរក​ក៏​មាន​ ​ដោយ​ព្រហ្មចរិយៈ​ក៏​មាន​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
 [​៥៦១​]​ ​ភិក្ខុនី​ ​វាយ​ទះតប់​ខ្លួនឯង​ហើយ​យំ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ចណ្ឌ​កា​លី​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ចណ្ឌ​កា​លី​ភិក្ខុនី​ ​វាយ​ទះតប់​ខ្លួនឯង​ហើយ​យំ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​ទាំងនោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​ ​

​ចប់​ ​រត្ដន្ធ​ការ​វគ្គ​ ​ទី២​។​


 [​៥៦២​]​ ​ភិក្ខុនី​ងូតទឹក​អាក្រាត​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ភិក្ខុនី​ច្រើន​រូប​ ​អាក្រាត​ងូតទឹក​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​
ថយ | ទំព័រទី ២៣៩ | បន្ទាប់