បារាជិក​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​បេ​។​ ​លោក​ណា​បាន​នាំមក​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​នាំ​តៗ​ ​គ្នា​មក​។​បេ​។​
 ​[​៧៩០​]​ ​អាបត្ដិ​បារាជិក​ ​ព្រោះ​បច្ច័យ​នៃ​ការ​បិទបាំង​ទោស​ ​ព្រះអង្គ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿង​ថុល្ល​នន្ទា​ភិក្ខុនី​ដឹង​ថា​ភិក្ខុនី​ផងគ្នា​ ​ត្រូវ​អាបត្ដិ​បារាជិក​ហើយ​ ​មិន​ចោទ​ដោយខ្លួនឯង​ ​ទាំង​មិនបាន​ប្រាប់​ដល់​គណៈ​ភិក្ខុនី​។​ ​(​សិក្ខាបទ​នោះ​)​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​
 ​[​៧៩១​]​ ​អាបត្ដិ​បារាជិក​ ​ព្រោះ​បច្ច័យ​នៃ​ការ​មិន​លះបង់​ ​(​នូវ​ទិដ្ឋិ​)​ ​ក្នុង​វេលា​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ជាគម្រប់​បីដង​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ប្រព្រឹត្ដ​តាម​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​ ​ដែល​សង្ឃ​បាន​ព្រមព្រៀង​គ្នា​លើ​ក​វត្ដ​។​ ​
ថយ | ទំព័រទី ៣២១ | បន្ទាប់