ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិនបាន​ឃាត់​ភិក្ខុនី​ ​ដែល​កំពុង​បង្គាប់បញ្ជា​ ​(​ឱ្យ​ប្រគេន​បាយ​សម្ល​ដល់​ភិក្ខុ​)​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ ​ដោយ​សមុដ្ឋាន២​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ ​មិនបាន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ក៏​មាន​។​បេ​។​
 ​[​១៦៤​]​ ​ភិក្ខុ​ទទួល​ខាទ​នីយៈ​ឬ​ភោជ​នីយៈ​ ​ដោយដៃ​របស់​ខ្លួន​ ​ក្នុង​ ​ត្រកូល​ដែល​សង្ឃ​បាន​សន្មត​ឱ្យ​ជា​សេក្ខ​ត្រកូល​ ​ឆាន់​ខ្លួនឯង​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុ​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុ​ច្រើន​រូប​ ​មិនដឹង​ប្រមាណ​ហើយ​ទទួល​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ២​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​។​ ​បេ​។​
 ​[​១៦៥​]​ ​ភិក្ខុ​នៅក្នុង​សេនាសនៈ​ក្នុង​ព្រៃ​ ​ទទួល​ខាទ​នីយៈ​ឬ​ភោជ​នីយៈ​ ​ដែល​ទាយក​មិនបាន​ឱ្យដំណឹង​ជាមុន​ ​ដោយដៃ​របស់​ខ្លួន​ ​ក្នុង​អារាម​ហើយ​
ថយ | ទំព័រទី ៩៩ | បន្ទាប់