[​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ ​ជា​អ្នកមាន​សេចក្តី​យល់​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​នូវ​ខន្ធ​ជា​ចំណែកខាង​មុខ​ ​សំដែង​នូវ​ចំណែក​នៃ​សេចក្តី​យល់ឃើញ​ច្រើនប្រការ​ ​ដោយ​វត្ថុ៤៤យ៉ាង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ឯង​ ​វៀរចាក​ផស្សៈ​ចេញ​ហើយ​ ​នឹង​ទទួលដឹង​ ​(​នូវ​អារម្មណ៍​បាន​)​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​
 [​៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​បុ​ព្វ​ន្ត​កប្ប​ទិដ្ឋិ​ ​ប្រកបដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ ​ទាំង​ប្រកបដោយ​បុ​ព្វ​ន្តា​បរ​ន្ត​កប្ប​ទិដ្ឋិ​ ​ជា​អ្នកមាន​សេចក្តី​យល់​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​នូវ​ខន្ធ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​សំដែង​នូវ​ចំណែក​នៃ​សេចក្តី​យល់ឃើញ​ច្រើនប្រការ​ ​ដោយ​វត្ថុ៦២យ៉ាង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ឯង​ ​វៀរចាក​ផស្សៈ​ចេញ​ហើយ​ ​នឹង​ទទួលដឹង​ ​(​នូវ​អារម្មណ៍​បាន​)​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​
ថយ | ទំព័រទី ១០៧ | បន្ទាប់