[​១២​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ប្រក​បរឿយៗ​នូវ​ល្បែង​បាស្កា​ ​ដែល​ជាហេតុ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​។​ ​ល្បែង​បាស្កា​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បាស្កា​មាន​ក្រឡា៨ខ្លះ​ ​បាស្កា​មាន​ក្រឡា១០ខ្លះ​ ​បាស្កា​ដែល​លេង​ឰដ៏​អាកាស​ខ្លះ​ ​ល្បែង​វាង​ផ្លូវ​ដែល​គួរ​វាង​ខ្លះ​ ​ល្បែង​ផ្ទាត់​គ្រាប់​ ​មាន​គ្រាប់ក្រួស​ជាដើម​ខ្លះ​ ​លេង​បាស្កា​ក្នុង​ទីលាន​សម្រាប់​លេង​ខ្លះ​ ​ល្បែងហ៊ឹង​ ​ឬ​កូនគោល​ខ្លះ​ ​ល្បែង​រលាស់​ទឹក​ ​លាក់​ឲ្យ​ទាយ​រូប​ខ្លះ​ ​ល្បែង​អង្គញ់​ខ្លះ​ ​ល្បែង​ប៉ី​ស្លឹក​ខ្លះ​ ​ល្បែង​នង្គ័ល​តូច​ខ្លះ​ ​ល្បែង​ដាំដូង​ខ្លះ​ ​ល្បែង​កង្ហារ​ខ្លះ​ ​ល្បែង​វាល់​ដីខ្សាច់​ ​(​បាយឡុកបាយឡ​)​ខ្លះ​ ​ល្បែង​រថ​តូច​ខ្លះ​ ​ល្បែង​ធ្នូ​តូច​ខ្លះ​ ​ល្បែង​សរសេរ​អក្សរ​ខ្យល់​ឲ្យ​ទាយ​ខ្លះ​ ​ល្បែង​ទាយ​ចិត្ត​ ​(​ស្តេច​ចង់​)​ខ្លះ​ ​ល្បែង​កំប្លែង​ត្រាប់​គេ​ខ្លះ​។​ ​ឯ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ចាក​កិរិយា​ប្រក​បរឿយៗ​ ​នូវ​ល្បែង​បាស្កា​ ​ដែល​ជាហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
ថយ | ទំព័រទី ១៥ | បន្ទាប់