រមែង​លះបង់​នូវ​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​ ​នៅ​ដោយចិត្ត​មិន​មាន​ព្យាបាទ​ ​ជា​អ្នកមាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​មានជីវិត​ទាំងពួង​ ​ជំរះ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​អកុសលធម៌​ ​ជា​គ្រឿង​ប្រទូស្ត​ ​គឺ​ព្យាបាទ​ ​រមែង​លះបង់​នូវ​ថីនមិទ្ធៈ​ ​គឺ​សេចក្តី​ងងុយ​ ​ងោក​ងក់​ ​នៅ​ដោយចិត្ត​ប្រាសចាក​ថីនមិទ្ធៈ​ ​ជា​អ្នកមាន​សេចក្តី​សំគាល់​នូវ​ពន្លឺ​ ​មានស្មារតី​ ​និង​សេចក្តី​ដឹងខ្លួន​ ​ជំរះ​ចិត្ត​ឲ្យ​ស្អាត​ចាក​ថីនមិទ្ធៈ​ ​រមែង​លះបង់​ ​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​គឺ​សេចក្តី​រាយមាយ​ ​រសាយចិត្ត​ ​នៅ​ដោយចិត្ត​មិន​រាយមាយ​ ​ជា​អ្នកមាន​ចិត្តស្ងប់​រម្ងាប់​ខាងក្នុង​ ​ជំរះ​ចិត្ត​ឲ្យ​ស្អាត​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​រមែង​លះបង់​ ​នូវ​វិចិកិច្ឆា​ ​គឺ​សេចក្តី​ងឿងឆ្ងល់​ ​នៅ​ដោយចិត្ត​ផុត​វិចិកិច្ឆា​ ​ជា​អ្នក​មិន​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​កុសលធម៌​ ​ជំរះ​ចិត្ត​ឲ្យ​ស្អាត​ចាក​វិចិកិច្ឆា​។​
 [​១២៦​]​ ​បពិត្រមហារាជ​ ​ប្រៀប​ដូច​បុរស​ ​ដែល​យក​ទ្រព្យ​ជា​បំណុល​គេ​ ​ទៅ​ប្រកបការងារ​ទាំងឡាយ​ ​ការងារ​ទាំងនោះ​ ​របស់​បុរស​នោះ​ក៏​សម្រេច​ ​បុរស​នោះ​ ​ក៏​ចាត់ចែង​សង​នូវ​ទ្រព្យ​ចាស់​ ​ជា​បំណុល​អស់​ទៅ​ ​ទ្រព្យ​ចំណេញ​របស់​បុរស​នោះ​ ​ក៏​មាន​សល់​នៅ​ច្រើន​ ​ល្មម​នឹង​ចិញ្ចឹម​នូវ​ភរិយា​បាន​ ​បុរស​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាលពីដើម​ ​យក​ទ្រព្យ​ជា​បំណុល​គេ​ ​ទៅ​ប្រកបការងារ​ ​ៗ​ទាំងអម្បាល​នោះ​ ​របស់​អាត្មាអញ​ ​ក៏បាន​សម្រេច​ហើយ​ ​អាត្មាអញ​ ​បាន​ចាត់ចែង​សង​នូវ​ទ្រព្យ​ចាស់​ ​ជា​បំណុល​ដើម​រួចអស់ហើយ​ ​ទ្រព្យ​ចំណេញ​របស់​
ថយ | ទំព័រទី ១៨១ | បន្ទាប់