ពួក​សក្យៈ​ ​សម័យ​នោះ​ឯង​ ​ពួក​សក្យៈ​ ​និង​ពួក​កុមារ​នៃ​សក្យៈ​ជាច្រើន​ ​កំពុង​អង្គុយ​លើ​អាសនៈ​ដ៏​ខ្ពស់​ក្នុង​សណ្ឋាគារ​ ​កំពុងតែ​សើច​លេង​ ​ប្រឡែង​គ្នា​ ​ចាក់ក្រឡេក​គ្នា​ទៅវិញទៅមក​ ​ទំនងជា​សើចចំអក​មករ​ក​ខ្ញុំ​ដោយពិត​ ​ឥតមាន​អ្នកណាមួយ​អញ្ជើញ​ខ្ញុំ​ដោយ​អាសនៈ​សោះ​ ​នែ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​នេះ​មិនទំនង​ទេ​ ​ការ​នេះ​មិន​សមគួរ​ទេ​ ​ត្រង់​ដែល​ពួក​សក្យៈ​នេះ​ ​ជា​ពូជ​គហបតិ​ ​ពួក​គហបតិ​ ​ឥត​ធ្វើសក្ការៈ​ពួក​ព្រាហ្មណ៍​ ​ឥត​ធ្វើ​សេចក្តី​គោរព​ពួក​ព្រាហ្មណ៍​ ​ឥត​រាប់អាន​ពួក​ព្រាហ្មណ៍​ ​ឥត​បូជា​ពួក​ព្រាហ្មណ៍​ ​ឥត​កោតក្រែង​ពួក​ព្រាហ្មណ៍​។​ ​អម្ព​ដ្ឋ​មាណព​ ​បាន​និយាយ​បន្តុះ​បង្អាប់​ពួក​សក្យៈ​ថា​ ​ជា​ពូជ​គហបតិ​ ​នេះ​ជា​ពាក្យ​គំរប់​ពីរ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១៤៧​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​ប៉ុនអម្បាល​សត្វ​បក្សី​ចៀប​កប្បាស​ ​នៅក្នុង​សំបុក​របស់​ខ្លួន​ ​ក៏​និយាយទៅ​តាមចំណង់​បាន​ ​ម្នាល​អម្ព​ដ្ឋ​ ​ឯន​គរ​កបិល​ព័ស្តុ​នេះ​ ​ជា​របស់​សក្យៈ​ទាំងឡាយ​ផង​គេ​ ​ព្រោះហេតុនោះ​ ​អម្ព​ដ្ឋ​មិន​គួរ​ខឹងសំបារ​ក្នុង​ការ​សើច​តិចតួច​នេះ​ទេ​។​ ​អម្ព​ដ្ឋ​មាណព​ ​ពោល​ពាក្យ​តប​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​វណ្ណៈ​ ​(​ត្រកូល​)​ ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២២៥ | បន្ទាប់