ជាពួក​សក្យៈ​ ​ឯ​ខ្លួន​អ្នក​ ​ជា​កូន​នៃ​ទាសី​របស់​ពួក​សក្យៈ​ ​(​នោះ​)​ ​ម្នាល​អម្ព​ដ្ឋ​ ​ពួក​សក្យៈ​តែង​អាង​ព្រះរាជា​ទ្រង់ព្រះ​នាម​ ​ឧក្កា​កៈ​ ​ថា​ជា​បុព្វបុរស​។​ ​
 [​១៤៩​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​ក្នុង​កាលពីដើម​ ​មាន​ព្រះរាជា​ ​ទ្រង់ព្រះ​នាម​ ​ឧក្កា​កៈ​ ​មាន​ព្រះមហេសី​ជាទីស្រឡាញ់​ ​ជាទី​ពេញព្រះហឫទ័យ​ ​ទ្រង់​មានបំណង​នឹង​បង្វែរ​រាជសម្បត្តិ​ ​ឲ្យ​រាជបុត្រ​របស់​ព្រះមហេសី​នោះ​ ​ហើយក៏​បង្វេះ​ពួក​ព្រះរាជ​កុមារ​ជា​ច្បង​ ​(​៤ព្រះអង្គ​)​ ​គឺ​ព្រះរាជ​កុមារ​នាម​ ​ឧក្កា​មុខ១​ ​ករ​ក​ណ្ឌុ១​ ​ហត្ថិ​និ​កៈ១​ ​សិនិ​បុរៈ១​ ​ឲ្យ​ចេញ​អំពី​ដែន​។​ ​ព្រះរាជបុត្រ​ទាំងនោះ​ ​លុះ​ព្រះបិតា​បង្វេះ​ចេញ​អំពី​ដែន​ហើយ​ ​ក៏​នាំគ្នា​ទៅ​អាស្រ័យ​នៅក្នុង​ដងព្រៃ​ឈ្មោះ​មហា​សាក​ ​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ជិតខាង​ហិមវន្ត​ប្រទេស​។​ ​ព្រះរាជបុត្រ​ទាំងនោះ​ ​បានសម្រេច​ការ​រួម​នៅជា​មួយ​នឹង​ពួក​ព្រះ​ភគិនី​របស់​ខ្លួន​ ​ព្រោះ​ការ​ខ្លាចក្រែង​ក្លាយ​ខូច​ជាតិ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​គ្រានោះ​ ​ព្រះ​បាទ​ឧក្កា​ក​រាជ​ ​បាន​ត្រាស់​ហៅ​ពួក​អាមាត្យ​ ​ដែល​ជា​រាជបរិវារ​មក​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​កុមារ​ទាំងឡាយ​ទៅ​នៅក្នុង​ទីណា​។​ ​ពួក​រាជ​អាមាត្យ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​មាន​ដងព្រៃ​ឈ្មោះ​មហា​សាក​ ​នៅ​ទៀប​ឆ្នេរ​នៃ​ស្រះ​បោក្ខរណី​ ​ជិតខាង​ហិមវន្ត​ប្រទេស​ ​ឥឡូវនេះ​ ​ពួក​ព្រះរាជ​កុមារ​ ​ទៅ​នៅក្នុង​
ថយ | ទំព័រទី ២២៧ | បន្ទាប់