ផោដ្ឋព្វៈទាំងឡាយនោះ ក៏នៅជាផោដ្ឋព្វៈដដែល ទាស់តែបុរសនោះ មិនដឹងច្បាស់នូវផោដ្ឋព្វាយតនៈនោះ (ដោយកាយនោះ)សោះ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានសេចក្តីចូលចិត្ត យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
[១៥៣] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ វិញ្ញូបុរសទាំងឡាយពួកខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិត ដោយឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសផ្លុំស័ង្ខម្នាក់ កាន់ស័ង្ខ ដើរទៅកាន់ជនបទ ដែលនៅចុងដែន។ បុរសនោះ ចូលទៅក្នុងស្រុកមួយ លុះចូលទៅដល់ហើយ ឈរកណ្តាលស្រុកផ្លុំស័ង្ខ៣ដង ហើយដាក់ស័ង្ខលើផែនដី រួចអង្គុយក្នុងទីដ៏សមគួរ។ បពិត្ររាជញ្ញៈ លំដាប់នោះ ពួកមនុស្សនៅក្នុងបច្ចន្តជនបទនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នែគ្នាយើងអើយ ចុះសំឡេងនោះ តើជាសំឡេងអ្វី បានជាគួរឲ្យយើ់ងត្រេកអរ អ្វីដល់ម្ល៉េះ គួរឲ្យចង់ស្តាប់អ្វីម្ល៉េះ គួរឲ្យភាន់ភាំងអ្វីម្ល៉េះ គួរឲ្យជាប់ចិត្តអ្វីម្ល៉ះ គួរឲ្យរសាយទុក្ខអ្វីម្ល៉េះ។ មនុស្សទាំងនោះ ប្រជុំគ្នា ហើយសួរទៅអ្នកផ្លុំស័ង្ខនោះ យ៉ាងនេះថា