តែង​អាស្រ័យ​សេនាសនៈ​ដ៏​ស្ងាត់​ ​ជាទី​តាំងនៅ​ក្នុង​ព្រៃស្រោង​ ​ជា​សេនាសនៈ​មាន​សំឡេង​សន្ធឹក​គឹកកង​តិច​ ​ប្រាសចាក​សំដី​អ្នកផង​ ​សមគួរ​ដល់​ការ​ស្ងប់ស្ងាត់​របស់​មនុស្ស​ ​គួរ​ដល់​ការ​លាក់ខ្លួន​ ​ពួន​អាត្មា​បាន​ ​ដូចជា​តថាគត​ ​ក្នុង​កាល​ឥឡូវនេះ​ ​យ៉ាងនេះ​។​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ពួ​ក​បរិ​ព្វា​ជ​ក​ព្រឹទ្ធា​ចារ្យ​មាន​អាយុ​ច្រើន​ ​ជា​អាចារ្យ​ប្រធាន​លើ​អាចារ្យ​ ​និយាយ​គ្នា​ ​យ៉ាងនេះ​ថា​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ណា​ ​ក្នុង​កាល​កន្លងទៅ​ហើយ​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​ជួបជុំ​សមាគម​យ៉ាងនេះ​ហើយ​ ​បន្លឺ​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​ប្រកប​នូវ​តិរច្ឆានកថា​ ​ជាច្រើន​យ៉ាង​ ​គឺ​និយាយ​ពី​ស្តេច​ ​និយាយ​ពី​ចោរ​។​បេ​។​ ​និយាយ​ពី​សេចក្តី​ចំរើន​ ​និង​សេចក្តី​សាបសូន្យ​ ​ដែល​ឥតប្រយោជន៍​ ​ថា​ ​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​ ​ដូចជា​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​រួម​អាចារ្យ​ផងគ្នា​ ​ក្នុង​កាល​ឥឡូវនេះ​ ​យ៉ាងនេះ​ក៏ទេ​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​តែង​អាស្រ័យ​សេនាសនៈ​ដ៏​ស្ងាត់​ ​ជាទី​តាំងនៅ​ក្នុង​ព្រៃស្រោង​ ​ជា​សេនាសនៈ​មាន​សំឡេង​សន្ធឹក​គឹកកង​តិច​ ​ប្រាសចាក​សំដី​របស់​អ្នកផង​ ​សមគួរ​ដល់​ការ​ស្ងប់ស្ងាត់​របស់​មនុស្ស​ ​គួរ​ដល់​ការ​លាក់ខ្លួន​ ​ពួន​អាត្មា​បាន​ ​ដូច​ព្រះមានព្រះភាគ​ ​ក្នុង​កាល​ឥឡូវនេះ​ ​យ៉ាងនេះ​ដែរ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​និគ្រោធ​ ​វិញ្ញូ​ជន​ចាស់ទុំ​ ​ដែល​ជា​អ្នកមាន​សតិ​នោះ​
ថយ | ទំព័រទី ១០៧ | បន្ទាប់