[​៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​បុរស​ម្នាក់​ ​បាន​ក្រាបបង្គំទូល​ព្រះរាជា​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​។​បេ​។​ ​ថា​ ​ចក្ករ័តន៍​ជា​របស់​ទិព្វ​ ​បាត់​ទៅ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​កាលបើ​ចក្ករ័តន៍​ជា​ទិព្វ​បាត់​ទៅ​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ក៏​ទ្រង់​តូច​ព្រះហឫទ័យ​ ​និង​សោយ​នូវ​សេចក្តី​មិន​សប្បាយ​ ​ក្នុង​ព្រះហឫទ័យ​ ​តែ​មិន​ចូល​ទៅ​សួរ​វត្ត​ ​របស់​ស្តេច​ចក្រពត្តិ​ដ៏​ប្រសើរ​ ​នឹង​ព្រះរាជ​ឥសី​ឡើយ​។​ ​បានឮ​ថា​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​នោះ​ ​ទ្រង់​ប្រៀនប្រដៅ​អ្នកជនបទ​ ​តាម​ព្រះ​យោបល់​របស់​ព្រះអង្គ​ ​កាល​ព្រះរាជា​នោះ​ ​ប្រៀនប្រដៅ​អ្នកជនបទ​ ​តាម​ព្រះ​យោបល់​របស់​ព្រះអង្គ​ហើយ​ ​លុះ​ចំណេរ​មក​ខាងក្រោយ​ ​អ្នកជនបទ​ ​ក៏​មិន​ចំរើន​ស្មើនឹង​កាលមុន​ ​ដូច​កាល​ស្តេច​ទាំងឡាយ​ជាន់​ដើម​ ​ដែល​ប្រព្រឹត្ត​វត្ត​ ​របស់​ស្តេច​ចក្រពត្តិ​ដ៏​ប្រសើរ​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ពួក​អាមាត្យ​ ​ពួក​បរិស័ទ​ ​ពួក​ហោរា​ ​និង​មហាមាត្រ​ ​ពួក​ហ្ម​ដី​រំ​ ​ពួក​អ្នករក្សា​ទ្វារ​ ​និង​ពួក​ជន​អ្នក​ចិញ្ចឹមជីវិត​ដោយ​មន្ត​ ​ក៏​ប្រជុំ​គ្នា​ ​(​ចូល​ទៅ​)​ ​ក្រាបបង្គំទូល​ព្រះរាជា​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព
ថយ | ទំព័រទី ១២៩ | បន្ទាប់