ទើប​ជា​វណ្ណៈ​(​១​)​ ​ប្រសើរ​បំផុត​ ​ពួក​ជន​ឯទៀត​ ​ជា​វណ្ណៈ​ថោកថយ​ ​មានតែ​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ស​ ​ពួក​ជន​ឯទៀត​ ​ជា​វណ្ណៈ​ខ្មៅ​ ​មានតែ​ពួក​ព្រាហ្មណ៍​ ​ទើប​បរិសុទ្ធ​ ​ពួក​ជន​ដែល​មិនមែន​ព្រាហ្មណ៍​ ​មិន​បរិសុទ្ធ​ទេ​ ​ពួក​ព្រាហ្មណ៍​ ​ជា​បុត្រ​ ​ជា​ឱរស​របស់​ព្រហ្ម​ ​កើតអំពី​ព្រះ​ឱស្ឋ​ព្រហ្ម​ ​កើតមក​អំពី​ព្រហ្ម​ ​ព្រហ្ម​បាន​តាក់តែង​មក​ ​ជា​ទាយាទ​(​២​)​ ​របស់​ព្រហ្ម​ ​ឯ​អ្នក​ទាំងឡាយ​នោះ​ ​លះ​ចោល​វណ្ណៈ​ដ៏​ប្រសើរ​ចេញ​ ​ហើយ​ត្រឡប់​មកកាន់​វណ្ណៈ​ថោកថយ​វិញ​ ​គឺ​ត្រឡប់​ចូល​ទៅ​ក្នុង​សំណាក់​សមណៈ​ត្រងោល​ ​ជាគ​ហប​តី​ ​វណ្ណៈ​ខ្មៅ​ ​ជាពួក​នៃ​មារ​ ​កើតអំពី​ព្រះបាទ​ព្រហ្ម​ ​ក៏​អ្នក​ទាំងឡាយ​លះ​ចោល​វណ្ណៈ​ដ៏​ប្រសើរ​ចេញ​ ​ហើយ​ត្រឡប់​មកកាន់​វណ្ណៈ​ថោកថយ​វិញ​ ​គឺ​ត្រឡប់​ចូល​ទៅ​ក្នុង​សំណាក់​សមណៈ​ត្រងោល​ ​ជាគ​ហប​តី​ ​វណ្ណៈ​ខ្មៅ​ ​ជាពួក​នៃ​មារ​ ​កើតអំពី​ព្រះបាទ​ព្រហ្ម​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​ពុំ​ប្រពៃ​ ​ពុំ​សមគួរ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​ជេរប្រទេច​យើង​ទាំងឡាយ​ ​ដោយ​ពាក្យ​ប្រទេច​ ​តាមចិត្ត​គេ​ពេញទី​ ​មិនមែន​ខ្វះ​កន្លះ​ទេ​ ​យ៉ាងនេះ​ឯង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​អើ​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ពួក​ព្រាហ្មណ៍​របស់​អ្នក​ទាំងឡាយ​ ​មិនបាន​ដឹង​ ​នូវ​ការ​កើតឡើង​ ​នៃ​លោក​អំពី​ដើម​មក​ទេ​ ​ទើបបាន​ជា​និយាយ​យ៉ាងនេះ​ថា
​(​១​)​ ​ពាក្យ​ថា​ ​វណ្ណៈ​នេះ​ ​តាមដំណើរ​ដើម​ ​សំដៅយក​ពណ៌​សំលៀកបំពាក់​ ​ជា​គ្រឿងសំគាល់​ជាតិ​។​ ​(​២​)​ ​ញាតិ​អ្នកទទួល​កេរ្តិ៍​សំបាច់​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់