ទ្រុល​ ​មាន​ផ្លែ​ទុំ​ឡើងវិញ​ ​ពួក​យើង​នាំ​យក​ស្រូវសាលី​ ​ត្រង់​ទីណា​មក​ក្នុង​វេលា​ព្រឹក​ ​សម្រាប់​បរិភោគ​ ​ក្នុង​វេលា​ព្រឹក​ ​លុះ​វេលា​ល្ងាច​ ​ទីនោះ​ក៏​មាន​ស្រូវសាលី​ដុះទ្រុប​ទ្រុល​ ​មាន​ផ្លែ​ទុំ​ឡើងវិញ​ ​ទីនោះ​ក៏​ប្រាកដ​ ​ហាក់ដូចជា​មិនបាន​ច្រូត​ឡើយ​ ​កាល​ពួក​យើង​ទាំងនោះ​ ​បរិភោគ​ស្រូវសាលី​កើត​ឯង​ ​យក​ស្រូវសាលី​នោះ​ជា​ចំណី​ ​យក​ស្រូវសាលី​នោះ​ ​ជា​អាហារ​ ​ក៏​ឋិតនៅ​អស់កាលជាយូរអង្វែង​ ​ស្រាប់តែ​កុណ្ឌក​ ​រុំ​ពទ្ធ័​អង្ករ​ ​ទាំង​អង្កាម​ក៏​រុំ​ពទ្ធ័​អង្ករ​ ​សូម្បី​ទី​ដែល​ច្រូត​ ​ក៏​មិន​ដុះឡើង​វិញ​ប្រាកដ​ ​ពេញ​ដូចដើម​ ​ស្រូវសាលី​ទាំងឡាយ​ ​ក៏​ដុះ​មួយ​គុម្ព​ៗ​ ​(​ហាក់ដូចជា​គេ​ចង​ជា​បាច់​)​ ​ព្រោះ​ហេតុ​នៃ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​កើត​ប្រាកដ​ ​ដល់​យើង​ទាំងឡាយ​នោះ​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ចែក​ស្រូវសាលី​គ្នា​ ​គួរតែ​បោះព្រំ​ខណ្ឌ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​លំដាប់នោះ​ឯង​ ​សត្វ​ទាំងឡាយ​ ​ក៏​នាំគ្នា​ចែក​ស្រូវសាលី​ ​បោះព្រំ​ខណ្ឌ​ដោយ​ខ្លូន​ៗ​។​
 [​៦២​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ ​មាន​សត្វ​ម្នាក់​ ​ជាតិ​ជា​អ្នក​លេះលោះ​ ​លាក់​សំចៃ​ ​ចំណែក​របស់​ខ្លូន​ទុក​ ​លួច​យក​ចំណែក​របស់​អ្នកដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មក​បរិភោគ​។​ ​សត្វ​ទាំងឡាយ​ ​ក៏បាន​ចាប់​សត្វ​នោះ​ ​លុះ​ចាប់បាន​ហើយ​ ​ក៏​ស្តី​ឲ្យ​ដូច្នេះ​ថា​ ​ឱ​សត្វ​អើយ​ ​ឯង​ធ្វើអំពើ​អាក្រក់​ ​ណាស់​ ​មិន​គួរបើ​ឯង​លាក់​សំចៃ​ចំណែក​របស់​ខ្លួន​ទុក​ ​លួច​
ថយ | ទំព័រទី ១៨៥ | បន្ទាប់