អ្នករក្សា​ទ្វារ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​ពួក​សត្វ​ដែល​ធំៗ​ណាមួយ​ ​ចូល​មកកាន់​នគរ​នេះ​ក្តី​ ​ចេញទៅ​វិញ​ក្តី​ ​សត្វ​ទាំងអស់​នោះ​ ​រមែង​ចូល​មក​ ​ឬ​ចេញទៅ​តាម​ទ្វារ​នេះ​ប៉ុណ្ណោះ​ ​សេចក្តី​នេះ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានដឹង​តាម​ទំនង​ធម៌​ ​យ៉ាងនោះ​ដែរ​ ​ថា​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ដែល​កន្លងទៅ​ហើយ​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​មាន​ព្រះ​ភាគ​ទាំងនោះ​ ​ទ្រង់​លះ​នូវ​នី​វរ​ណៈ​ទាំង៥ប្រការ​ ​ជា​ឧបក្កិលេស​ ​របស់​ចិត្ត​ ​ជា​គ្រឿង​ធ្វើ​បញ្ញា​ឲ្យ​ទុ​ព្វ​ភាព​ ​មានព្រះហឫទ័យ​តាំង​ខ្ជាប់​ល្អ​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​បាន​ចំរើន​នូវ​សម្ពោ​ជ្ឈង្គ​ទាំង៧​ ​តាម​គួរ​ដល់​សេចក្តី​ពិត​ ​ក៏បាន​ត្រាស់​ដឹង​ ​នូវ​ព្រះ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោះបី​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ដែល​នឹង​មាន​ក្នុង​អនាគតកាល​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​មាន​ព្រះ​ភាគ​ទាំងអស់​នោះ​ ​ទ្រង់​លះ​នូវ​នី​វរ​ណៈ​ទាំង៥ប្រការ​ ​ជា​ឧបក្កិលេស​ ​របស់​ចិត្ត​ ​ជា​គ្រឿង​ធ្វើ​បញ្ញា​ឲ្យ​ទុ​ព្វ​ភាព​ ​មានព្រះហឫទ័យ​តាំង​ខ្ជាប់​ល្អ​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​បាន​ចំរើន​នូវ​សម្ពោ​ជ្ឈង្គ​ទាំង៧​ ​តាម​គួរ​ដល់​សេចក្តី​ពិត​ ​នឹង​បាន​ត្រាស់​ដឹង​ ​នូវ​ព្រះ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោះបី​ព្រះមានព្រះភាគ​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​កាល​ឥឡូវនេះ​
ថយ | ទំព័រទី ២០៣ | បន្ទាប់