[​៨០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​បុគ្គល​បញ្ញត្តិ​ទាំងឡាយ​ ​ដោយ​ទេសនា​ណា​ ​ទេសនា​នុ៎ះ​ ​ប្រសើរ​ក្រៃលែង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ទាំង៧ពួក​នេះ​គឺ​ ​ឧភតោភាគ​វិមុត្ត​បុគ្គល​ ​គឺ​បុគ្គល​ដែល​រួចចាក​ចំណែក​ទាំងពីរ​(​១​)​១​ ​បញ្ញា​វិមុត្ត​បុគ្គល​ ​គឺ​បុគ្គល​ដែល​រួចចាក​អាសវៈ​ដោយ​បញ្ញា​(​២​)​១​ ​កា​យស​ក្ខិ​បុគ្គល​ ​គឺ​បុគ្គល​ដែល​ធ្វើឲ្យ​ច្បាស់​ ​នូវ​ឈាន​ផស្សៈ​ ​ដែល​ខ្លួន​ពាល់ត្រូវ​(​៣​)​១​ ​ទិដ្ឋិ​ប្ប​ត្ត​បុគ្គល​ ​គឺ​បុគ្គល​ដែល​ដល់​ ​នូវ​សេចក្តី​ឃើញច្បាស់​(​៤​)​១​ ​សទ្ធា​វិមុត្ត​បុគ្គល​ ​គឺ​បុគ្គល​រួចចាក​អាសវៈ​ ​ដោយ​សទ្ធា​(​៥​)​១​ ​
(​១​)​ ​គឺ​រួចចាក​រូបកាយ​ ​ដោយ​អរូប​សមាបត្តិ១​ ​រួចចាក​នាមកាយ​ ​ដោយ​មគ្គ១​ ​សំដៅយក​បុគ្គល៥ពួក​ ​គឺ​បុគ្គល​ដែល​ចេញ​ចាក​អរូប​សមាបត្តិ៤​ ​អរូប​សមា​បត្តិ​មួយ​ៗ​ ​ហើយ​ពិចារណា​នូវ​សង្ខារ​ ​ទើបបាន​សម្រេច​ព្រះ​អរហត្ត៤ពួក​ ​អនាគាមិ​បុគ្គល​ ​ដែល​ចេញ​ចាក​និរោធ​ ​ហើយ​បានសម្រេច​ព្រះ​អរហត្ត១ពួក​ ​រួម​ត្រូវជា៥ពួក​។​ ​(​២​)​ ​សំដៅយក​បុគ្គល៥ពួក​ ​គឺ​សុ​ក្ខ​វិប​ស្ស​ក​បុគ្គល១ពួក​ ​បុគ្គល​ដែល​ចេញ​ចាក​ឈាន​ទាំង៤​ ​ហើយ​ទើបបាន​សម្រេច​អរហត្ត៤ពួក​ ​រួម​ត្រូវជា៥ពួក​។​ ​បុគ្គល​ទាំងនេះ​ ​មិនបាន​ពាល់ត្រូវ​វិមោក្ខ៨ទេ​ ​គ្រាន់តែ​ឃើញ​ដោយ​បញ្ញា​ប៉ុណ្ណោះ​ ​ហើយក៏​អស់​អាសវៈ​ទៅ​។​ ​(​៣​)​ ​បុគ្គល​អ្នក​បាន​នូវ​ឈាន​ផស្សៈ​មុន​ ​ហើយ​ទើប​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ជា​ខាងក្រោយ​ ​សំដៅយក​បុគ្គល៦ពួក​ ​គឺ​រាប់​ពី​ត្រឹម​បុគ្គល​ដែល​បានសម្រេច​សោតាបត្តិផល​ ​រហូតដល់​បុគ្គល​ដែល​បានសម្រេច​អរហត្តមគ្គ​។​ ​(​៤​)​ ​សំដៅយក​បុគ្គល៦ពួក​ ​ដូចគ្នានឹង​កា​យស​ក្ខិ​បុគ្គល​ដែរ​ ​ប៉ុន្តែ​បុគ្គល​ទាំងនេះ​ ​បានដឹង​ច្បាស់​នូវ​អរិយសច្ច៤ប្រការ​ ​ដោយ​បញ្ញា​របស់​ខ្លួន​។​ ​(​៥​)​ ​បុគ្គល​នេះ​ ​បានដឹង​ច្បាស់​ ​នូវ​អរិយសច្ច៤ប្រការ​ ​ដូចគ្នានឹង​ទិដ្ឋិ​ប្ប​ត្ត​បុគ្គល​ដែរ​ ​ប្លែក​តែ​សទ្ធា​វិមុត្ត​បុគ្គល​នេះ​ ​មាន​សេចក្តី​ជឿស៊ប់​ ​មិន​កំរើក​ក្នុង​ខណៈ​នៃ​មគ្គ​ជា​ចំណែកខាង​ដើម​ ​ហើយ​ទើប​អស់​កិលេស​ ​ឯ​ទិដ្ឋិ​ប្ប​ត្ត​បុគ្គល​នោះ​ ​មាន​បញ្ញា​ជា​គ្រឿង​កាត់​កិលេស​ដ៏​មុត​ក្លា​ ​ក្នុង​ខណៈ​នៃ​មគ្គ​ ​ជា​ចំណែកខាង​ដើម​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់