ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​តិះដៀល​នូវ​ពួក​ព្រះ​អរិយបុគ្គល​ ​ប្រកាន់​ខាង​មិច្ឆាទិដ្ឋិ​ ​កាន់​យក​នូវ​កម្ម​ជា​មិច្ឆាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ក៏​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ចំណែកខាង​ពួក​សត្វ​ទាំងនេះ​ ​ជា​អ្នក​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​មិន​តិះដៀល​នូវ​ពួក​ព្រះ​អរិយបុគ្គល​ ​ប្រកាន់​ខាង​សម្មាទិដ្ឋិ​ ​កាន់​យក​នូវ​កម្ម​ ​ជា​សម្មាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​។​ ​បុគ្គល​នោះ​ ​រមែង​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​និង​ចាប់បដិសន្ធិ​ ​ទាបថោក​ ​និង​ឧត្តម​ ​មាន​សណ្ឋាន​ល្អ​ ​និង​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​លើសលែង​ជាង​ចក្ខុ​ ​របស់​មនុស្សសាមញ្ញ​ ​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ទេសនា​ដ៏​ប្រសើរ​ ​ក្នុង​ចុតូ​ប​បាត​ញ្ញាណ​ ​របស់​សត្វ​ទាំងឡាយ​។​
 [​៩០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​ ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​សំដែង​នូវ​ធម៌​ ​ក្នុង​ឥទ្ធិ​វិធា​ ​(​វិធី​នៃ​ឫទ្ធិ​)​ ​ទាំងឡាយ​ ​ដោយ​ទេសនា​ណា​ ​ទេសនា​នុ៎ះ​ ​ប្រសើរ​ក្រៃលែង​។​ ​បពិត្រ​ព្រះអង្គ​
ថយ | ទំព័រទី ២២៧ | បន្ទាប់