បរិភោគ​សាច់​ដែល​ឆ្ងាញ់​ៗ​ ​ហើយ​ត្រឡប់​ចូល​ទៅកាន់​ទីដេក​នោះ​ដដែល​វិញ​។​ ​គ្រានោះ​ឯង​ ​សីហ​មិគរាជ​នោះ​ ​អាស្រ័យ​នឹង​ដងព្រៃ​មួយ​ ​សម្រេចការ​ដេក​ ​លុះ​សម្រេចការ​ដេក​ ​ក្នុង​ដងព្រៃ​នោះ​ហើយ​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ក៏​ចេញពី​ទីដេក​ ​លុះ​ចេញពី​ទីដេក​ហើយ​ ​មិត​ពត់ខ្លួន​ ​លុះ​មិត​ពត់ខ្លួន​ហើយ​ ​ក្រឡេក​មើលទៅ​ទិស​ទាំង៤​ ​ដោយ​ជុំវិញ​ ​លុះ​ក្រឡេក​មើល​ទិស​ទាំង៤​ ​ដោយ​ជុំវិញ​ហើយ​ ​បន្លឺ​សីហនាទ៣ដង​ ​លុះ​បន្លឺ​សីហនាទ៣ដង​ហើយ​ ​ទើប​ចេញទៅ​រក​ចំណី​ ​សីហ​មិគរាជ​នោះ​ ​សម្លាប់​ហ្វូង​ម្រឹគ​ដ៏​ធំៗ​ ​ហើយ​បរិភោគ​សាច់​ដែល​ឆ្ងាញ់​ៗ​ ​រួច​ត្រឡប់​ចូល​ទៅកាន់​ទីដេក​នោះ​ដដែល​វិញ​។​ ​នែ​អាវុសោ​បា​ដិក​បុត្រ​ ​មាន​ចចក​ចាស់​មួយ​ ​ស៊ីសាច់​រំពា​ ​របស់​សីហ​មិគរាជ​នោះ​ឯង​ ​ហើយ​ចំរើន​ ​(​សាច់ឈាម​)​ ​ធាត់​ធំ​ ​មាន​កំឡាំង​ឡើង​។​ ​ម្នាល​អាវុសោ​ ​លំដាប់នោះ​ឯង​ ​ចចក​ចាស់​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អញ​ដូចម្តេច​ ​សីហ​មិគរាជ​ដូចម្តេច​ ​គួរតែ​អញឯង​ ​អាស្រ័យ​នឹង​ដងព្រៃ​មួយ​ ​សម្រេចការ​ដេក​ ​លុះ​សម្រេចការ​ដេក​ ​ក្នុង​ដងព្រៃ​នោះ​ហើយ​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ត្រូវ​ចេញពី​ទីដេក​
ថយ | ទំព័រទី ៤៥ | បន្ទាប់